Sri Sri Ravi Shankar, Founder of the Art of Living

លោក​ Sri Sri ជាគ្រូបង្រៀនផ្នែកស្មារតី ឬផ្លូវចិត្ត(ឬដួងវិញ្ញាណ)

ក្នុងនាមជាគ្រូបង្រៀនម្នាក់លោក sri sri ចែករំលែកចំណេះដឹងខាងស្មារតី ឬផ្លូវចិត្តតាមរបៀបដែលធ្វើឱ្យមានឧត្តមគតិខ្ពស់អាចរស់នៅក្នុងជីវិតប្រចាំថ្ងៃរបស់យើង។ លើសពីការធ្វើឲ្យប្រាជ្ញាប្រសើរឡើងតាមបែបប្រពៃណី លោក Sri Sriបានបង្កើតបច្ចេកទេសថ្មីសម្រាប់ការផ្លាស់ប្តូរខ្លួនឯង និងសង្គម។ ទាំងនេះរួមបញ្ចូលទាំង ស៊ូដាសាន់ គ្រីយ៉ា (Sudarshan Kriya)ដែលបានជួយមនុស្សរាប់លាននាក់ឱ្យស្វែងរកការធូរស្បើយពីភាពតានតឹងនិងរកឃើញកន្លែងស្តុកទុកថាមពលខាងក្នុងនិងភាពស្ងប់ស្ងាត់ខាងក្នុងនៅក្នុងជីវិតប្រចាំថ្ងៃ។

លោក​ Sri Sri ជាអ្នកតំំណាងឲ្យសន្តិភាព និងមនុស្សជាតិ។លោក Sri Sri ធ្វើទស្សនកិច្ចនៅទីក្រុងចំនួនជាង ៧០ ក្នុងមួយឆ្នាំដើម្បីលើកកម្ពស់សន្តិភាពនិងបំផុសការផ្លាស់ប្តូរពិភពលោកតាមរយៈការដឹកនាំប្រកបដោយក្រមសីលធម៌ ការប្រឆាំងអំពើពុករលួយ ការដោះស្រាយជម្លោះ និងការយកចិត្តទុកដាក់ចំពោះប្រជាជន និងភពផែនដី។

លោក Sri Sri បានបង្កើតកម្មវិធីសិល្បៈនៃការរស់នៅ(The Art of Living)ដែលជាអង្គការអន្តរជាតិមិនរកប្រាក់ចំណេញ តែជាអង្គការដែលផ្តល់ការអប់រំ និងមនុស្សធម៌។ ការអប់រំរបស់កម្មវិធីនេះ និងកម្មវិធីនៃការអភិវឌ្ឍខ្លួនឯង ផ្តល់នូវវត្ថុដែលមានថាមពលដើម្បីលុបបំបាត់ភាពតានតឹង និងជំរុញឱ្យមានសុខុមាលភាពផ្លូវចិត្ត។ ការអំពាវនាវនេះមិនមែនចំពោះតែប្រជាជនក្នុងសង្គមណាមួយទេ ប៉ុន្តែការអនុវត្តទាំងនេះក៏បានបង្ហាញឱ្យឃើញថាមានប្រសិទ្ធិភាពនៅទូទាំងពិភពលោក និងនៅគ្រប់កម្រិតនៃសង្គម។ បច្ចុប្បន្ន កម្មវិធីសិល្បៈនៃការរស់នៅ(ឬ​ The Art of Living) ត្រូវបានផ្តល់ជូននៅក្នុងជាង ១៥០ ប្រទេស។ ក្នុងឆ្នាំ ១៩៩៧ លោក Sri Sri​ បានរួមសហការបង្កើតសមាគមអន្តរជាតិដើម្បីគុណតំលៃមនុស្ស (ឬហៅថា IAHV) ឲ្យចូលរួមជាមួយកម្មវិធីសិល្បៈនៃការរស់នៅ(The Art of Living)ដើម្បីសម្របសម្រួលគម្រោងអភិវឌ្ឍន៍ប្រកបដោយចីរភាព ចិញ្ចឹមបីបាច់តម្លៃមនុស្ស និងផ្តួចផ្តើមការដោះស្រាយជំលោះ។

មេដឹកនាំមនុស្សធម៌ដែលត្រូវបានគេកត់សម្គាល់ កម្មវិធីរបស់លោក Sri Sriបានផ្តល់ជំនួយដល់ប្រជាជនមកពីមជ្ឈដ្ឋានជាច្រើនដូចជា ជនរងគ្រោះនៃគ្រោះមហន្តរាយធម្មជាតិ អ្នករួចផុតពីការវាយប្រហារភេរវកម្ម និងសង្គ្រាម, កុមារមកពីតំបន់ប្រជាជនដែលបាត់បង់ឱកាស និងសហគមន៍ដែលមានជម្លោះជាដើម។ ឥទ្ធិពលនៃសាររបស់គាត់ បានជម្រុញឲ្យមានរលកសញ្ញានៃសេវាកម្មដោយផ្អែកលើកម្លាំងចិត្ត តាមរយៈក្រុមអ្នកស្ម័គ្រចិត្តមួយក្រុមធំដែលកំពុងដឹកនាំគម្រោងទាំងនេះឆ្ពោះទៅមុខនៅក្នុងតំបន់សំខាន់ៗជុំវិញពិភពលោក។

 

ស្វែងយល់បន្ថែមពីការងាររបស់​លោក Sri Sri តាមរយៈវេបសាយផ្លូវការរបស់លោក

ក្នុងនាមជាអ្នកតំណាងឲ្យសន្តិភាព, លោក Sri Sri បានដើរតួនាទីយ៉ាងសំខាន់ក្នុងការដោះស្រាយជំលោះជុំវិញពិភពលោកនៅពេលដែលគាត់ចែករំលែកទស្សនៈរបស់គាត់អំពីអហឹង្សានៅតាមវេទិកាសាធារណៈ និងការជួបជុំនៅទូទាំងពិភពលោក។ ដោយចាត់ទុកថាជាតួលេខអព្យាក្រឹតដែលមានរបៀបធ្វើឲ្យមានសន្តិភាពតែមួយគត់, គាត់តំណាងឱ្យក្តីសង្ឃឹមដល់ប្រជាជនដែលមានជម្លោះ។ គាត់បានទទួលកិត្តិនាមពិសេសសម្រាប់ការនាំយកភាគីប្រឆាំងមកតុចរចានៅប្រទេស Iraq, the Ivory Coast, Kashmir និងBihar។ តាមរយៈគំនិតផ្តួចផ្តើមនិងសុន្ទរកថារបស់គាត់, លោក Sri Sri បានសង្កត់ធ្ងន់ជាប្រចាំនូវតម្រូវការនៃការពង្រឹងតម្លៃមនុស្ស និងទទួលស្គាល់ថាយើងជាកម្មសិទ្ធិរបស់ក្រុមគ្រួសារតែមួយលើពិភពលោក។ ជម្រុញភាពសុខដុមរមនាអន្តរជំនឿនិងការអំពាវនាវឱ្យមានការអប់រំពហុវប្បធម៍ដែលជាមធ្យោបាយដោះស្រាយសម្រាប់អ្នកជ្រុលនិយម គឺជាផ្នែកសំខាន់នៃកិច្ចខិតខំប្រឹងប្រែងរបស់គាត់ដើម្បីទទួលបានសន្តិភាពប្រកបដោយចីរភាពនៅលើភពផែនដីរបស់យើង។

កាលវិភាគនៃដំណើរកម្សាន្ត

6-25 May

Art of Living International Center,
21st km Kanakapura Road, Udaypura, Bengaluru, Karnataka, India

6-17 May

Art of Living International Center,
21st km Kanakapura Road, Udaypura, Bengaluru, Karnataka, India

18-20 May

Colombo,
Colombo, Sri Lanka

10 Jun

Istanbul,
Istanbul, Turkey

10 Jun

Istanbul,
Istanbul, Turkey

11 Jun

Bratislava,
Bratislava

12 Jun

Prague,
Prague, Czech Republic

12 Jun

Prague,
Prague, Czech Republic

12 Jun

Great Hall Lucerna,
Štěpánská 61, 116 02 Praha 1, Prague, Czech Republic
Learn more

13 Jun

Art of Living European Center,
Bad Antogast 1 77728, Oppenau, Germany

13 Jun

Art of Living European Center,
Bad Antogast 1 77728, Oppenau, Germany
Learn more

14-15 Jun

Tallinn,
Tallinn, Estonia

14-15 Jun

Tallinn,
Tallinn, Estonia

14-15 Jun

Alexela Concert Hall,
Alexela Concert Hall, Estonia pst 9, Tallinn, Estonia
Learn more

16-17 Jun

Stockholm,
Stockholm, Sweden

16-17 Jun

Stockholm,
Stockholm, Sweden
Learn more

18-19 Jun

Copenhagen,
Copenhagen, Denmark

18-19 Jun

Det Ny Teater,
Gammel Kongevej 29, Copenhagen, Denmark
Learn more

20-21 Jun

Geneva,
Geneva, Switzerland

20-21 Jun

Geneva,
Geneva, Switzerland

20-21 Jun

Geneva,
Geneva, Switzerland
Learn more

12-30 Aug

Art of Living International Center,
21st km Kanakapura Road, Udaypura, Bengaluru, Karnataka, India

16-17 Oct

Perth,
Perth, Australia

18-19 Oct

Melbourne,
Melbourne, Australia

20-22 Oct

Sydney,
Sydney, Australia

22-24 Oct

Auckland,
Auckland, New Zealand

25-26 Oct

Fiji,
Suva, Fiji

CONNECT WITH GURUDEV