Sahaj Samadhi Meditation

តើការធ្វើសមាធិរបស់អ្នក​ សាមញ្ញ​  ងាយស្រួល​ និងមានប្រសិទ្ធិភាពដែរឬទេ?

សូមណែនាំការធ្វើសមាធិតាមបែប​ សាហាច​ សមាធិ​(Sahaj Samadhi)៖
  • ស្វែងយល់ពីភាពស្ងប់សុខក្នុងជម្រៅចិត្ត​ តាមរយៈ​ការធ្វើសមាធិ
  • បង្កើនការប្រុងប្រយ័ត្ន​ ភាពច្បាស់លាស់​ និងគំនិតច្នៃប្រឌិត

    ទទួលបានភាពស្ងប់សុខពេញលេញក្នុងរយៈពេលត្រឹមតែពីរបីម៉ោង

ស្វែងរកវគ្គសិក្សា។

អត្ថប្រយោជន៍​ទូទៅដែលទទួលបានពីរបាយការណ៍រួមមាន៖

មើល​វីដេអូ

“សមាធិ​គឺជាដំណើរការមួយ ពីសភាពមានចលនា​ទៅរកសភាពហ្នឹងថ្កល់​ ពីមានសំលេងទៅស្ងប់ស្ងាត់។”

- ដោយ​ ស្រ៊ី ​ស្រ៊ី ​រ៉ាវី ​សាន់កា​រ

អត្ថប្រយោជន៍នៃសមាធិ:
  • ភាពជ្រះស្រលះផ្លូវចិត្ត
  • បង្កើនថាមពល
  • បង្កើនសុខភាពផ្លូវកាយ
  • មានភាពល្អប្រសើរក្នុងទំនាក់ទំនងស្នេហា
  • មានភាពស្ងប់សុខក្នុងចិត្
WHAT PARTICIPANTS SHARE

“យើងរាល់គ្នានាំគ្នាស្វែងរកសេចក្តីសុខគ្រប់ទីកន្លែង តែយើងមិនបានដឹងសោះថាសេចក្តីសុខទាំងនោះគឺមានប្រភពចេញពីខ្លួនយើងទៅវិញ។” 

ស្រ៊ី ​ស្រ៊ី ​រ៉ាវី ​សាន់ការ​  (Sri Sri Ravi Shankar)

អ្វី។ គឺ។  សាហាច​ សមាធិ​(Sahaj Samadhi)៖

ក្នុងភាសាសំស្រ្កឹត​ ពាក្យថា​ “សាហាច”​ (Sahaj)​ មានន័យថា​ សាមញ្ញៗ​ងាយស្រួល​។ ឯពាក្យ​ “សមាធិ”​ (Samadhi)​ មានន័យថា​ ស្មឹងស្មាត​សមាធិ​-ដែលជាតំណាក់កាលធម្មជាតិមួយដែលប្រមូលផ្តុំថាមពល​ បញ្ញាស្មារតី​ និងកំលាំងដ៏ខ្លៀវក្លាឥតព្រំដែន​ ហើយយក៏ជាកន្លែងមួយដែលស្ងប់សុខដល់មហិមា។

ងាយស្រួល​ក្នុងការរៀន

សាហាច​ សមាធិ​ គឺជាការសមាធិបែបធម្មជាតិ​ និងសាមញ្ញ។ ទាំងរាងកាយនិងចិត្តសំរាកក្នុងតំណាក់កាលដ៏ជ្រៅមួយ ហើយដែលជាឫសគល់ក្នុងការបំផ្លាញស្រ្តេស​ ហើយនិងជ្រួតជ្រាបអំពីភាពស្ងប់សុខ និងថាមពលច្នៃប្រឌិតដែលត្រូវបានពន្លាចេញមក។ 

យើងទាំងអស់គ្នាអាចរៀននិងក្លាយជាអ្នកអនុវត្តទាំងស្រុងបានត្រឹមតែរយៈពេលពីរបីម៉ោងប៉ុណ្ណោះនៃវគ្គបណ្តុះបណ្តាលនេះ។ 

អត្ថប្រយោជន៍​គឺទទួល​បានភ្លាមៗ​ ជាក់ស្តែង​ និងកើនឡើងជានិច្ច រីឯ​ការអនុវត្តវិញនោះគឺងាយស្រួលមិនសាំញ៉ាំ។ 

 

ទំរង់នៃវគ្គសិក្សា

រយៈពេល​៣ថ្ងៃ​ មួយថ្ងៃ២ម៉ោងជារៀងរាល់ថ្ងៃ

ទទួលបានវិធីណែនាំលក្ខណៈផ្ទាល់ខ្លួន

ទទួលបានការបង្ហាត់ផ្ទាល់ខ្លួនជាមួយនឹង
គ្រូបង្ហាត់ដែលមានសញ្ញាប័ត្រទទួលស្គាល់

ទទួលការគាំទ្រពេញមួយជីវិត

ការបណ្តុះបណ្តាល​ពីអ្នកឯកទេសជាមួយនិងការគាំទ្រពេញមួយជីវិត ធានាថាអ្នកនឹងទទួលបាននូវការធ្វើសមាធិដ៏មានប្រសិទិ្ធភាព

ការអនុវត្តជាក្រុម។

រៀននិងអនុវត្តជាក្រុម។

បន្តរៀន។

សំណួរនិងចំលើយ៖​ ទទួលបាននូវចំលើយច្បាស់លាស់អំពីការធ្វើសមាធិ ហើយនិងអំពីការរស់នៅដោយស្ងប់សុខ​ នៅក្នុងវគ្គសំណួរចំលើយរៀងរាល់យប់ជាមួយគ្រូរបស់អ្នក។ 

ដូចបានបង្រៀន​ដោយ

ស្រ៊ី ​ស្រ៊ី ​រ៉ាវី ​សាន់ការ​(Sri Sri Ravi Shankar)

អ្នកដឹកនាំព្រលឹងវិជ្ជា​ និងមនុស្សវិជ្ជាទទួលស្គាល់ទូទាំងពិភពលោក

ការធ្វើសមាធិបែប​ សាហាច​សមាធិ​ គឺមានតែគ្រូដែលមានការទទួលស្គាល់ដោយផ្ទាល់ពីសំណាក់​ ស្រ៊ី ​ស្រ៊ី​ រ៉ាវី ​សាន់កា​រ តែប៉ុណ្ណេះ​ដែលអាច​បង្រៀន​បាន។ ក្បួនសមាធិនេះចេញមកពីប្រពៃណីរាប់ពាន់ឆ្នាំមួយដែលត្រូវបានរក្សាទុកតាមក្បួនខ្នាតដើមសុទ្ធសាធ​ ដើម្បីឲ្យលោកអ្នកទទួលបាននូវក្បួនសមាធិដ៏ងាយយល់នេះ ។ 

“ក្នុងការធ្វើសមាធិដល់តំណាក់កាលជ្រៅមួយ​ អ្នកនឹងទទួលបាននូវថាមពល​ និងកំលាំងដែលមានរយៈពេលយូរអង្វែង។ ថាមពលទាំងនេះ​ រុញច្រាន​អ្នកខ្ពស់ទៅៗ​ រហូតដល់អ្នកទទួលបាននូវសេចក្តីសុខស្កប់ស្កល់កំរិតខ្ពស់បំផុត។”

ស្រ៊ី ស្រ៊ី រ៉ាវី សាន់ការ

អ្នកបង្កើតសមាគមន៍ សិល្បៈនៃការរស់នៅ និងជាអ្នកបង្កើតក្បួនសមាធិបែប សាហាច សមាធិ

“ជារួមមក បន្ទាប់ពីបានចូលរៀនវគ្គនេះ ខ្ញុំមានអារម្មណ៍ប្រសើរជាងមុនច្រើន ទោះបីខ្ញុំដេកបានតិចជាងទម្លាប់រាល់ដង ។ ហើយខ្ញុំក៏រស់នៅក្នុងភាពបច្ចុប្បន្នសម្រាប់ជីវិត​ខ្លួនឯង ទាំងជាមួយទំនាក់ទំនងមិត្តភក្ដិ និង គ្រួសារផងដែរ​​​ ​។ ​ ខ្ញុំឃើញថា ខ្លួនខ្ញុំក្លាយជាមនុស្សដែលស្ងប់ស្ងាត់ ហើយមានប្រតិកម្មតិចជាងមុនជាមួយនឹងព្រឹត្តិការណ៍ដែលបានរំខានខ្ញុំ ព្រមជាមួយគ្នានោះ​សង្កេតឃើញថា ភាពច្នៃប្រឌិតរបស់ខ្ញុំក៏មានការកើនឡើងទៀតផង”

- Raphael, Branding and Marketing