Happiness Program

 

ចាប់ផ្តើម​ដំណើរឆ្ពោះទៅកាន់ជីវិតដែលពោរពេញដោយសេចក្តីសុខ​ និងរីករាយ។ 

ជាមួយតិចនិចដកដង្ហើម​ យូហ្គាបែបលំនាំដើម​ និងការធ្វើសមាធិសាមញ្ញ។

ចូលរួម​ចុះឈ្មោះ​ឥឡូវ​នេះ​។

 

 

ទទួល​បាន​ការ​បង្ហាត់​ពីអ្នកឯកទេសអំពីការអនុវត្តស៊ូដារសាន់​ គ្រីយ៉ា​  និងប្រាណាយ៉ាម៉ាដោយខ្លួនអ្នកផ្ទាល់។ 


ទទួល​ស្គាល់​ដោយការស្រាវជ្រាវ-ការសិក្សា​ឯករាជ្យ៧០ករណី​បានបង្ហាញ​ថាភាពស្ងប់សុខទាំងផ្លូវកាយនិងផ្លូវចិត្តដែលទទួលបានពីការហាត់​ស៊ូដារសាន់​គ្រីយ៉ា,​ គ្រីយ៉ា​នៅផ្ទះ​ រួមទាំងការហាត់ដទៃទៀត(ដូចជាយូហ្គានិងប្រាណាយ៉ាម៉ាជាដើម)។

នេះជាកម្មវិធីដែលនាំមកជូនលោកអ្នកដោយអ្នកឯកទេសជំនាញ​ ស្រ៊ី​ ស្រ៊ី​ រ៉ាវី​ សាន់កា​ (Sri Sri Ravi Shankar)​ ដែលជាអ្នកដឹកនាំមនុស្សវិជ្ជា​ ជាគ្រូ​បង្ហាត់ផ្នែកព្រលឹង​ និងជាអគ្គរាជទូតសន្តិភាព​ ហើយក៏ជាអ្នកបង្កើតកម្មវិធីសុភមង្គល​ និងលំហាត់ដកដង្ហើមតាមបែបស៊ូដារសាន់​ គ្រីយ៉ា​ផងដែរ។ 

 

ក្នុងជីវិតប្រកួតប្រជែងនាពេលបច្ចុប្បន្ននេះ​ ធ្វើឲ្យយើងតប់ប្រមល់​ មានអារម្មណ៍ថា​ជាប់គាំង​ ទៅណាមិនរួច មួរម៉ៅ​ ស្មុគស្មាញ​ឬច្របូកច្របល់ក្នុងជីវិត។ តាមរយៈការសាកល្បង​និងធ្វើតេស្ត​អំពីការអនុវត្តគួបផ្សំគ្នារវាង​ យូហ្គា,​ លំហាត់ដកដង្ហើមដ៏មានប្រសិទ្ធិភាព,​ សមាធិ និងអធិឋាន,​ កម្មវិធី​សិល្បៈនៃការរស់នៅប្រកបដោយសុភមង្គលនេះនឹងជួយឲ្យអ្នករស់នៅក្នុងជីវិតទៅតាមអ្វីដែលអ្នកចង់បានដោយ៖ មានគន្លឹះ​ក្នុងដៃអ្នកដែលអាចដោះស្រាយបញ្ហាជីវិតពោរពេញដោយអារម្មណ៍ស្ងប់សុខ​ និងមានទំនុកចិត្ត។ 

ក្នុងកម្មវិធីសុភមង្គល,​ អ្នកនឹងរៀនពីតិចនិកធ្វើយូហ្គា​ និងសមាធិដែលអាចផ្តល់ប្រយោន៍ដល់អ្នកពេញមួយជីវិត។ សកម្មភាពគោលនៃកម្មវិធីសិល្បៈនៃការរស់នៅប្រកបដោយសុភមង្គលនេះគឺ​ លំហាត់​ដកដង្ហើម​  ស៊ូដារសាន់​ គ្រីយ៉ា​ (Sudarshan Kriya)​ ដែលជាតិចនិចដកដង្ហើមដ៏មានប្រសិទ្ធិភាព​ ក្នុងការប្រើចរន្តធម្មជាតិដើម្បីបំបាត់ភាពតប់ប្រមល់។ អ្នកក៏នឹងទទួលបានផងដែរនូវទំរង់នៃលំហាត់សំរាប់យកទៅអនុវត្តនៅពេលក្រោយនៅផ្ទះ។ 

សិក្សាអំពីវិធីទទួលបានភាពស្ងប់សុខ និងរីករាយយ៉ាងជំនាញ

ដូចបានបង្រៀន​ដោយ ស្រ៊ី ​ស្រ៊ី ​រ៉ាវី ​សាន់ការ​  (Sri Sri Ravi Shankar)

លំហាត់ដកដង្ហើមកំរិតខ្ពស់

ការសាកល្បងអនុវត្តលំហាត់ដកដង្ហើមបែប ស៊ូដារសាន់​ គ្រីយ៉ា​(Sudarshan​ Kriya)-ដែលជួយបំបាត់ភាពតប់ប្រមល់យ៉ាងមានប្រសិទិ្ធភាព​ ព្រមទាំង​ជួយនាំអ្នកឆ្ពោះទៅរកដំណាក់កាលដ៏ជ្រៅនៃការសមាធិ។ 

ទទួល​បាន​ការ​បង្ហាត់​ពីអ្នកឯកទេសអំពីការអនុវត្តស៊ូដារសាន់​ គ្រីយ៉ា​  និងប្រាណាយ៉ាម៉ាដោយខ្លួនអ្នកផ្ទាល់។ 

ភាព​ម្ចាស់​ការលើផ្លូវចិត្ត

នៅក្នុង​កម្មវិធី​សុភមង្គលនេះ​ យើងនិងស្វែងយល់អំពីមូលដ្ឋានគ្រឹះនៃការតាំងចិត្ត​អធិដ្ឋានដែលអាចជួយបំបាត់ស្រ្តេសបាននៅពេលដែលយើងយល់និងយកវាទៅអនុវត្ត។ ស៊ូដារសាន់​គ្រីយ៉ា​ជួយបំបាត់ស្រ្តេស​ ហើយការតាំងចិត្តអធិដ្ឋាន​ជួយទប់ស្កាត់ស្ត្រេសមិនឲ្យកើតឡើង។ 

យូហ្គា​ និងការសមាធិ

រៀនអំពីក្បាច់យូហ្គាងាយៗដែលងាយស្រួលក្នុងការយកទៅអនុវត្តប្រចាំថ្ងៃដើម្បីទទួលបាននូវសុខភាពល្អ​ លំនឹង​អារម្មណ៍​ និងការសំរាក។ចូលរួម​ធ្វើសមាធិដោយមានការណែនាំយ៉ាងពិសេស​ ព្រមទាំង​បានស្វែង​យល់អំពីសេចក្តីសុខស្ងប់ពីខាងក្នុង។ 

បង្កើនថាមពល។

ថាមពលនៃលំហាត់បែប​ ប្រាណាយ៉ាម៉ា​(pranayama)-រៀនអំពីរបៀបដកដង្ហើមចេញចូលសំរាប់ជួយរំងាប់អារម្មណ៍និង ផ្តល់ថាមពលដល់ខួរក្បាល។

វិធីដែលកម្មវិធី​សុភមង្គលជួយអ្នក

អត្ថប្រយោជន៍​ទូទៅដែលទទួលបានពីរបាយការណ៍រួមមាន៖

ភាពជ្រះស្រលះផ្លូវចិត្ត *  បង្កើនថាមពល  *  បង្កើនសុខភាពផ្លូវកាយ  *  មានភាពល្អប្រសើរក្នុងទំនាក់ទំនងស្នេហា

កាត់បន្ថយស្រ្តេសបានលឿននិងមានប្រសិទ្ធិភាព

ដោយថាមពលនៃដំណកដង្ហើមរបស់អ្នក

កម្មវិធី​សុភមង្គលផ្តល់ជូនអ្នកនូវការបណ្តុះបណ្តាលពីអ្នកជំនាញអំពីក្បួនតិចនិកដកដង្ហើមតាមបែបយូហ្គាដែលជួយកាត់បន្ថយស្រ្តេស​ សំរួលអារម្មណ៍តានតឹង​ ព្រមទាំង​ការបាក់ទឹកចិត្ត​ ថែមទាំង​ជួយឲ្យអ្នកទទួលបានមកវិញនូវអារម្មណ៍ល្អៗនិងភាពស្ងប់សុខ។ 

បង្កើត​សុភមង្គលយូរអង្វែង

តាមរយៈ​ការអនុវត្ត, គន្លឹះ​ក្នុងការពង្រឹងសមត្ថភាពខ្លួនឯង​ អ្នកនឹងដឹងអំពីរបៀប​រក្សាចិត្តឲ្យនៅស្ងាត់ស្ងៀម​ ហើយអ្នកនឹងមានវត្តមានពេញលេញហើយ រស់រវើក។ បន្ទាប់មកអ្នកអាចយកវាមកប្រើដោយស្ងប់ស្ងាត់និងរីករាយ​ នៅពេលដែលអ្នកប្រឈមមុខនឹងបញ្ហាជីវិតដែលកើតឡើងព្រមគ្នា។

សំរាកយ៉ាងស្កប់ស្កល់

ជាមួយយូហ្គា​ និងការធ្វើសមាធិដោយមានការណែនាំត្រឹមត្រូវ

រីករាយជាមួយវិធីរៀនក្បាច់យូហ្គាសាមញ្ញៗដែលជួយឲ្យ្នអ្នកងាយស្រួលក្នុងការអនុវត្តប្រចាំថ្ងៃដើម្បីទទួលបាននូវសុខភាពល្អ​ មានលំនឹងអារម្មណ៍​ និងសំរាក។ ក្បួន​សមាធិពិសេសដែលផ្តល់ឲ្យអ្នកនូវសេចក្តីស្ងប់សុខពីខាងក្នុង។

 

ជួយឲ្យការធ្វើសមាធិកាន់តែងាយស្រួល

ជាមួយស៊ូដារសាន់​ គ្រីយ៉ា
ស៊ូដារសាន់​គ្រីយ៉ា​គឺជាតិចនិកដ៏ចំបង​របស់កម្មវិធីសុភម្គល​ ដែលជាលំហាត់ដកដង្ហើមយ៉ាងសាមញ្ញតែខ្លឹម​ ដែលងាយស្រួលក្នុងការទាញអារម្មណ៍ឲ្យចូលទៅកាន់ដំណាក់កាលស៊ីជំរៅនៃការធ្វើសមាធិ។ 

យកទៅផ្ទះរបស់អ្នក

រៀនការអនុវត្តសំរាប់ពេលពេញមួយជីវិត

ទទួល​បានមកវិញនូវជំនាញនិងទំលាប់ថ្មីៗដែលអ្នកអាចអនុវត្តនៅផ្ទះដោយខ្លួនឯង​ ដើម្បីជួយពង្រឹងភាពរីករាយរបស់អ្នកឲ្យបានស្កប់ស្កល់។ លើសពីនេះ​ អ្នកនឹងទទួលបាននូវការចូលរួមជាមួយក្រុមអនុវត្តប្រចាំសប្តាហ៍​ ដើម្បីអភិវឌ្ឍជំនាញរបស់អ្នកនិងពង្រឹង​ការគ្រប់គ្រង​ចលនានៃរាងកាយរបស់អ្នក​ បន្ទាប់ពី​សិក្ខាសាលា​នេះ។

 

ក្បួនអនុវត្តប្រចាំថ្ងៃដែលអ្នកអាចបន្តធ្វើនៅផ្ទះដោយខ្លួនឯង  

 

គោលដៅរយៈពេលបីថ្ងៃនៃកម្មវិធីសុភមង្គលនេះគឺផ្តល់ឲ្យលោកអ្នកនូវជំនាញ​ ការគាំទ្រ​ និងការបណ្តុះបណ្តាល​ដែលអាចអនុវត្តបន្តនូវតិចនិកដំណកដង្ហើម​ដ៏មានប្រសិទ្ធិភាពនេះនៅពេលដែលលោកអ្នកត្រលប់ទៅផ្ទះវិញ។ យើងនឹងបង្រៀនលោកអ្នកអំពីវិធីសាស្ត្រងាយៗ​ តែមានប្រសិទ្ធិភាពអាចឲ្យលោកអ្នកអនុវត្តបានរាល់ថ្ងៃដើម្បីកាត់បន្ថយស្រ្តេស​ ចាប់ផ្តើមជីវភាពប្រចាំថ្ងៃរបស់អ្នកដោយភាពស្រស់ស្រាយ​ ដោយមា​នអារម្មណ៍ជ្រះស្រលះ​ មានទំនុកចិត្តនិងរីករាយ។ 

អត្ថប្រយោជន៍​បន្ថែម៖​ ចូលរួមក្រុមអនុវត្តប្រចាំសប្តាហ៍​ និងចូលរួមជាមួយសហគមន៍ផ្នែកព្រលឹងជុំវិញពិភពលោក។

កម្មវិធី​សុភមង្គលនេះ​មិនមែនធ្វើតែបីថ្ងៃនោះទេ​ អ្នកក៏នឹងបា​នចូលរួមជាមួយក្រុមហាត់​ស៊ូដារសាន់​គ្រីយ៉ា​រាល់សប្តាហ៍នៅឯមណ្ឌលសិល្បៈនៃការរស់នៅដែលអ្នកអាចចូលរួមបានគ្រប់ទីកន្លែងលើពិភពលោក។

ការស្រាវជ្រាវ

70 ការសិក្សា​ស្រាវជ្រាវ​ឯករាជ្យ​ចំនួន​៧០ករណី​បានសិក្សា​ទៅលើលំហាត់ដកដង្ហើម​ ស៊ូដារសាន់​គ្រីយ៉ា​ និងលំហាត់ដកដង្ហើមដែលពាក់ព័ន្ធ(SK&P)

តិចនិកទាំងនេះបានបង្ហាញឲ្យយើងឃើញថាវាមានឥទ្ធិពលទៅលើគុណភាពជីវិតជាខ្លាំង​ ចាប់តាំងពីការកាត់បន្ថយស្រ្តេសរហូតដល់ការសំរាកបានច្រើនជាងមុន។

ការសិក្សា​ជាង៧០ត្រូវបានធ្វើឡើងលើទ្វីបចំនួន៤​ ហើយបានធ្វើការបោះពុម្ពផ្សាយក្នុងអត្ថបទការសែតថា​ មានការប្រែប្រួលជាវិជ្ជមានជាខ្លាំងក្នុងជីវិតដែលបានមកពីការអនុវត្តស៊ូដារសាន់​ គ្រីយ៉ា​ និងលំហាត់ដកដង្ហើមដែលពាក់ព័ន្ធ​ក្រោមការបង្ហាត់បង្រៀនរបស់កម្មវិធីសិល្បៈនៃការរស់នៅប្រកបដោយសុភមង្គល។ 

ការបង្ហាញ​ពីគន្លឹះលទ្ធផលសំខាន់ៗ៖

ធ្វើអោយប្រសើរឡើងនូវការគេង។
218%
បង្កើនការគេងលក់ស្កប់ស្កល់រហូតដល់
បង្កើនកំរិតអរម៉ូនល្អសំរាប់សុខភាពរហូតដល់
50%
ការកើនឡើង។
SERUM PROLACTINE
កាត់បន្ថយ​អរម៉ូនដែលបណ្តាលឲ្យកើតស្ត្រេសបានរហូតដល់
56%
កាត់បន្ថយ។
Serum Cortisol
កាត់បន្ថយ​អត្រា​កើតជំងឺបាក់ទឹកចិត្តរហូតដល់
70%
កាត់បន្ថយការធ្លាក់ទឹកចិត្ត។
ដោយមួយខែ។

អ្វីដែលមនុស្សកំពុងនិយាយអំពីកម្មវិធីសុភមង្គល។

អ្វីដែលមនុស្សកំពុងនិយាយអំពីកម្មវិធីសុភមង្គល។